ទឹកឃ្មុំជួយធ្វើអោយសម្រស់ស្អាត

Image 

ទឹកឃ្មុំពណ៌លឿងមាសមាន  អត្ថប្រយោជន៍ច្រើនណាស់សំរាប់សម្រស់នារី ។ ទឹកឃ្មុំមានកំរិត PH ស្មើនឹង ស្បែករបស់យើង ដោយវាជួយផ្តល់ សំនើមដល់ស្បែក និងជួយ បង្ការមិនឲ្យស្បែក ស្ងួតប្រេះស្រការ ។ ក្រៅពីនេះវាមាន ទឹកឃ្មុំមាន ជាតិវីតាមីន ដែលជួយ ផលិតកោសិកា ស្បែកថ្មី ហើយក៏ជា ប្រភពប្រូតេអ៊ីន ពិសេស ដែលមានអត្ថ ប្រយោជន៍ចំពោះ ស្បែក ជួយធ្វើ ឲ្យឈាមហូរចុះឡើង បានល្អ និងមានគុណ ប្រយោជន៍ខាង ផ្នែកឪសថ ។

ម្យ៉ាងទៀតទឹកឃ្មុំមាន អត្ថប្រយោជន៍ ល្អសំរាប់ថែរក្សា ស្បែក ជាពិសេសបំផុត សំរាប់ ថែរក្សា បបូរមាត់ ។ រៀងរាល់ព្រឹក និងល្ងាច អ្នកត្រូវលាប ទឹកឃ្មុំនៅលើ បបូរមាត់ នោះវានឹង ធ្វើឲ្យបបូរ មាត់របស់អ្នក មានសភាពទន់ ព្រមទាំងអាច កំចាត់នូវស្នាមប្រេះ តូចៗ នៅលើ បបូរមាត់ បាន យ៉ាងល្អទៀតផង ៕

បញ្ចេញមតិ