សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​ចាប់​ដំណើរការ

ភ្នំពេញ ប៉ុស្តិ៍

Image

សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​ភ្នំពេញ​អគ្គ​នាយក​ក្រុមហ៊ុន Toll Royal​ Railway លោក David Kerr ​បាន​ថ្លែង​ថា សេវា​នេះ​នឹង​ពង្រីក​បន្ត​ទៅ​ដល់​កំពត​នៅ​ចុង​ខែ​កញ្ញា និង​ផ្លូវ​ទៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​នៅ​ចុង​ឆ្នាំ​នេះ។លោក Kerr ​ថ្លែង​ថា រោងចក្រ​ផលិត​ស៊ីម៉ងត៍ Siam Cement ​តម្រូវ​ឲ្យ​ដឹក​ជញ្ជូន​ស៊ីម៉ងត៍​ចំនួន​១​ពាន់​តោន​ក្នុង​មួយ សប្តាហ៍ ហើយ​នឹង​កើន​ឡើង​រហូត​ដល់​២ពាន់​ តោន​ក្នុង​មួយ​សប្តាហ៍។ លោក​បន្ត​ថា​៖ យើង​នឹង​មាន​សមត្ថភាព​ដឹក​ជញ្ជូន​ចំនួន​ពីរ-បី​ពាន់​តោន​ក្នុង​មួយ សប្តាហ៍។

លោក Kerr នឹង​ផ្តល់​តម្លៃ​សម្រាប់​អត្រា​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន Toll Royal ដោយ​លោក​បាន​ថ្លែងថា តម្លៃ​ទាំង​នោះ​នឹង​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ជាមួយ​នឹង​តម្លៃ​ដឹក ជញ្ជូន​តាម​ផ្លូវ​ថ្នល់ ហើយ​រថភ្លើង​នីមួយៗ​នឹង​អាច​ដឹក​បាន​ស្មើ​នឹង​ចំនួន​ជាង​៥០​ឡាន កុងតឺន័រ។

លោក​បន្ត​ថា៖ ការ​ដឹក​ច្រើន​ហួស​តាម​រយៈ​ឡាន​កុងតឺន័រ​នឹង​ធ្វើ​ឲ្យ​ផ្លូវ ថ្នល់​ឆាប់​ខូចខាត។ ​ការ​សន្សំ​សំចៃ​សម្រាប់​ការ​ចំណាយ​របស់​រដ្ឋាភិបាល​លើ​ការ​ជួសជុល ផ្លូវ​ថ្នល់​គឺ​សំខាន់​ណាស់។

លោក​បន្ថែម​ថា សេវា​រថភ្លើង​នេះ​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​តុលា ឆ្នាំ​២០១០ ​ប៉ុន្តែ​ដោយ​សារ​​មាន​ការ​ពន្យារ​ពេល​ពាក់ព័ន្ធ​នឹង​ការ​ស្តារ​ផ្លូវ​ ដែក​ឲ្យ​ប្រសើរ​ឡើង សេវា​រថភ្លើង​ត្រូវ​បាន​ព្យួរ​ដំណើរ​ការ​រហូត​មក​ដល់​ម្សិលមិញ​នេះ ទើប​ដំណើរ​ការ​ឡើង​វិញ​។

ការ​ដឹក​ជញ្ជូន​ដទៃៗ​ទៀត​នឹង​ដំណើរ​ឡើង​ផង​ដែរ​តាម​ផ្លូវ​ដែក​នេះ រួម​មាន​ដូច​ជា​ការ​ដឹក​អំបិល​ពី​កំពត និង​ការ​ដឹក​អង្កាម​ពី​រាជធានី​ភ្នំពេញ​ទៅ​ភាគ​ខាង​ត្បូង​សម្រាប់ ដុត​នៅ​រោង​ចក្រ​ស៊ីម៉ងត៍​នោះ​ជា​ជាង​នាំ​ចូល​ធ្យូង​ថ្ម​។

លោក​បន្ត​ថា រថភ្លើង​ដឹក​ស៊ីម៉ងត៍​នឹង​ដំណើរ​ការ​ជា​រៀង​រាល់​ពីរ ​ឬ​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។

សេវា​ទៅ​ទីក្រុង​កំពត​នឹង​ដំណើរ​ការ​នា​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​កំពុង​រង់ចាំ​ការ​បញ្ចប់​ការងារ​សាង​សង់​ស្ពាន​ឆ្លង កាត់​ជ្រលង​ភ្នំ​នៅ​កំពត​ ហើយ​បន្ទាប់​មក​ទៅ​វាល​រេញ ប្រហែល​៥០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង និង​៥០​គីឡូម៉ែត្រ​ទៀត​ទៅ​ខេត្ត​ព្រះសីហនុ​។ ការងារ​ស្តារ​ផ្តូវ​ដែក​ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ​។

ខ្សែ​រថភ្លើង​ភាគ​ខាង​ត្បូង​រវាង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ មាន​ផ្លូវ «ផ្លូវ​សម្រាប់​រថភ្លើង​ចៀស​គ្នា​» ចំនួន​៦ ដែល​អាច​ឲ្យ​រថភ្លើង​បើក​ទៅ​មក​មិន​បុក​គ្នា។ពាក់ព័ន្ធ​នឹង​ការងារ​ខ្សែ​រថភ្លើង​ភាគ​ខាង​ជើង​ដែល​ភ្ជាប់​រាជធានី ភ្នំពេញ​ទៅ​ប៉ោយប៉ែត​តាម​ព្រំដែន​ថៃ លោក Kerr បាន​ថ្លែង​ថា កិច្ច​ព្រមព្រៀង​បាន​ចុះ​ហត្ថលេខា​រួច​ហើយ​នៅ​សប្តាហ៍​នេះ​រវាង កម្ពុជា ​និង​ថៃ​ស្តី​ពី​ការ​សាង​សង់​ឡើង​វិញ​នៃ​ផ្លូវ​រថភ្លើង​៦​គីឡូ ម៉ែត្រ​ក្នុង​ប្រទេស​ថៃ និង​ការ​សាងសង់​ស្ពាន​ផ្លូវ​រថភ្លើង​ព្រំដែន​ថៃ‑កម្ពុជា​។ លោក​បន្ត​ថា​៖ «ខ្សែ​ដែល​បាត់បង់​ប្រវែង​៤៨​គីឡូម៉ែត្រ​ក្នុង​ប្រទេស​កម្ពុជា​គឺ ជិត​បញ្ចប់​ហើយ​ពី​ប៉ោយប៉ែត​ទៅ​ស៊ីសូផុន»។

យោង​តាម​លោក Kerr ​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​បាត់​ដឹង​ប្រវែង​៣២​គីឡូ​ម៉ែត្រ​ភាគ​ខាង​ជើង ត្រូវ​បាន​ស្តារ​រួច​ហើយ។​

លោក​បន្ត​ថា៖ «យើង​បាន​ចុះ​ទៅ​ពិនិត្យ​ផ្លូវ​ដែក​កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​ជាមួយ​នឹង​ការ​ជួសជុល​បន្តិច​បន្តួច វា​បាន​រួច​ហើយ​សម្រាប់​ប្រតិបត្តិការ​រថភ្លើង​នៅ​ក្នុង​រយៈ​ពេល ពីរ-បី​ខែ​ខាង​មុខ៕PS

គន្លឹះ​​​នៃកាត់​បន្ថយ​Stressនូវពេលធ្វើ​ការ​ងារ

យោងតាមកាសែតកោះសនិ្តភាព

ថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១២ ម៉ោង ១៥:៣០


ជា​ធម្មតាទៅ​​បុគ្គលិក​បំពេញ​ការ​ងារ​នៅ​ក្នុង​អង្គការ ស្ថា​ប័ន​មួយ ​តែងតែ​​​មាន​បញ្ហា​បន្តិ​ច​បន្តួច​កើត​ឡើង​ នៅ​ពេល​ដែលការ​ងារ​ទាំង​នោះ​មិន​បាន​សម្រេច​​ដូច​បំណង ឬការ​គ្រោង​ទុក​របស់​ពួក​គេ ។គន្លឹះ​​​នៃកាត់​បន្ថយ​Stressនូវពេលធ្វើ​ការ​ងារម្យ៉ាង​ទៀត បរិយាកាស​ការងារ​នៅ​កន្លែង​ធ្វើ​ការ​​ដូច​ជា ការ​​មិនស៊ី​សង្វាក់​​ជា​​មួយ​មិត្ត​រួម​ការ​ងារ, ចៅ​ហ្វាយ​​នាយស្តី​បន្តោស, អតិ​ថិ​ជន ឬ​​​ភាព​ស្មុគ​ស្មាញក្នុង​​ការ​ងារ​ផ្ទាល់​ខ្លួន នាំ​ឱ្យ​កើត​ជា​បញ្ហា ​ហើយ​បញ្ហា​ទាំង​នោះ​វា​នឹង​ដក់​នៅ​ក្នុង​ចិត្ត​រហូត​ បើ​សិន​ពុំ​មាន​ដំណោះ​ស្រាយ​ណា​មួយឡើយ។ ជាង​នេះ​ទៅ​ទៀត​ វា​អាច​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ Stress ដែល​នាំ​ឱ្យ​មហន្តរាយ​ទាំង​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយដល់​ខ្លួន​ឯង ។នៅ​ក្នុង​គេ​ហ​ទំព័រ​អ៊ាស៊ីវ័ន​ ចេញ​ផ្សាយ​ថ្ងៃ​ទី​២០ សីហា ២០១២ បាន​បង្ហាញ​នូវ​គន្លឹះ​សំខាន់​មួយ​ដើម្បី​បន្ធូរ​អារម្មណ៍​តាន​តឹង​នៅ​ពេល​​ ដែល​យើង​មាន​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ ​​ដោយ​បាន​បក​ស្រាយថា ​នៅ​ពេល​​មាន​បញ្ហា​អ្វី​មួយ​ដែល​យើង​ដោះ​ស្រាយ​មិន​ចេញ​ ចូរ​ដក​ដង្ហើម​ឱ្យ​វែង​ រួច​​ដើរ​ចេញ​ទៅ​ក្រៅ​បន្តិច ​សំឡឹង​មើល​ទេសភាព​ នៅ​ជុំ​វិញ​ខ្លួន ឬ​ពិសា​ទឹក​តែ​មួយ​ពែងដើម្បី​បន្ធូរ​អារម្មណ៍​​តាន​តឹង រួច​​ត្រឡប់​ទៅ​បំពេញ​កិច្ច​ការ​វិញ ហើយ​ត្រូវស្វែងរក​​វិធី​សាស្ត្រ និង​ប្រាកដ​ថា បញ្ហា​​ទាំង​នោះនឹង​មិន​កើត​មានមក​លើ​ខ្លួន​ឯង​​ម្តង​ទៀត​ជា​ដាច់​ខាត ៕

រដ្ឋមន្ត្រី​ ក្រសួង​សារ​ធារណការ​ ​បានធ្វើ​ទស្សនកិច្ច​ នៅប្រទេសវៀតណាម​ ​ដើម្បីចូលរួម​ ខួបទី៤៥​ ​នៃចំណង​ ​ការទូត​ ​កម្ពុជា ​ជាមួយវៀតណាម​

រដ្ឋមន្ត្រីក្រសួងសារធារណការបានធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមដើម្បីចូលរួមខួបទី៤៥នៃចំណងការទូតកម្ពុជា ជាមួយវៀតណាម

យោងទៅតាមព័ត៏dap news

ភ្នំពេញៈ កាលពីរថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅ គណៈប្រតិភូក្រសួង សាធារណការ  

និងដឹកជញ្ជូន ដឹកនាំដោយ លោករដ្ឋមន្រ្តី ត្រាំ អ៊ីវតឹក បានអញ្ជើញទៅ ទស្សនកិច្ចជាផ្លូវការ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១២ វៀតណាម តបតាម ការអញ្ជើញ នៃសាធារណរដ្ឋសង្គម និយមវៀតណាម ដើម្បីចូលរួម អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ ចំណង ការទូតរវាង

ព្រះរាជាណាចក្រកម្ពុជា និង ប្រទេសវៀតណាម (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២)

លោក ស្លូត សំបូរ នាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ប្រាប់អ្នកយក សារព័ត៌មាន នៅឯព្រលានយន្តហោះ អន្តរជាតិភ្នំពេញថា នៅក្នុងអំឡុង ទស្សនកិច្ចរយៈពេល ៥ថ្ងៃនេះ ភាគីវៀតណាម និងភាគីកម្ពុជា បានឯកភាពគ្នា ថានឹងចុះ ហត្ថលេខាលើ អនុស្សារណ នៃការយោគយល់គ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម លើកិច្ចសហប្រតិបត្តិ ការនៅក្នុងវិស័យដឹកជញ្ជូន ដែលបានផ្តួចផ្តើមឡើង កាលពីឆ្នាំ ២០១០មកម្លេះ

លោកបានបញ្ជាក់ថា អ្នកជំនាញការ និងមន្ត្រីបច្ចេកទេស របស់ភាគីទាំងពីរ បានទំនាក់ទំនងគ្នា ផ្លាស់ប្តូរព័ត៌មាន និងមតិយោបល់ ជាបន្តបន្ទាប់ តាមរយៈទូរសារ និង សារអេឡិចត្រូនិច ដើម្បីរៀបចំ ជាសេចក្តីព្រាងអនុស្សារណៈ នៃការយោគយល់គ្នា រវាង ក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដឹកជញ្ជូន នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម លើកិច្ចសហប្រតិបត្តិការទូលំទូលាយ នៅក្នុងវិស័យ ដឹកជញ្ជូន ដែលមាន ៦មាត្រា ដែលមាត្រាទី១ចែងស្តីអំពីមាតិកា និងវិសាលភាពនៃកិច្ច សហប្រតិបត្តិការដែលបញ្ជាក់អំពីអនុវិស័យ និង ផ្នែកជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន តាមផ្លូវគោក ផ្លូវដែក ផ្លូវទឹក នាវាចរ សមុទ្រ អាកាសចរស៊ីវិល ការអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ ការអភិវឌ្ឍន៍ ការដឹកជញ្ជនពហុរូបភាព ការផ្គត់ផ្គង់ភស្តុភា (Logistics) សុវត្ថិភាពដឹកជញ្ជូន ផលប៉ះពាល់ នៃវិស័យដឹកជញ្ជូនទៅលើ បរិស្ថាន ផែនការ នៃការដឹកជញ្ជូន  និងវិស័យផ្សេងៗទៀត ដែលពាក់ព័ន្ធ មាត្រាទី២ បញ្ជាក់អំពីទំរង់ នៃកិច្ចសហប្រតិបត្តិការ រាប់ទាំងយន្តការ នៃការរៀបចំ កិច្ចប្រជុំ ប្រចាំឆ្នាំ ដោយផ្លាស់វេនគ្នា ការចាត់ចែងចំណាយ និងការរៀបចំកិច្ចប្រជុំ ដោយប្រទេសម្ចាស់ផ្ទះ ការជំរុញឲ្យមាន ការផ្លាស់ប្តូរ ព័ត៌មាន គោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិដែលពាក់ ព័ន្ធ ការជំរុញឲ្យមាន ទំនាក់ទំនងរវាង ដៃគូពាណិជ្ជកម្ម ការជំរុញឲ្យ មានកិច្ចសហប្រតិបត្តិ ការបង្កើត ក្រុមហ៊ុន រកស៊ីរួមគ្នា និងកិច្ចសហការយូរអង្វែង ក្នុងវិស័យដឹកជញ្ជូន ការផ្លាស់ ប្តូរមន្ត្រីសម្រាប់ ទស្សនកិច្ចសិក្សា និងវគ្គបណ្តុះបណ្តាលផ្សេងៗ និងយន្តការ នៃការប្រជុំ របស់ក្រុមការងារ

លោកបន្ថែមថា សារៈសំខាន់ នៃអនុស្សារណៈ ក្នុងគោលបំណង ធ្វើឲ្យប្រសើរឡើង បន្ថែមទៀតនូវទំនាក់ទំនង មិត្ត ភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជាវៀតណាម ដែលធ្លាប់មានកន្លង មក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តការ ទូលំទូលាយ ទៅវិញទៅមក ផ្លាស់ប្តូរ ព័ត៌មាន គោលនយោបាយ ច្បាប់ និងបទបញ្ញត្តិ ដែលពាក់ព័ន្ធ និងផ្លាស់ប្តូរមន្ត្រីសម្រាប់ ធ្វើទស្សន កិច្ចសិក្សា ដកពិសោធន៍ការងារ គម្រោងហេដ្ឋា រចនាសម្ព័ន្ធផ្លូវ ស្ពាន មណ្ឌលរមណីដ្ឋាន ទេសចរណ៍វៀតណាម។ ក្រុមការងារ នឹងជូនព័ត៌មានលទ្ធផល ប្រកបដោយផ្លែផ្កាពេលចប់ ទស្សនកិច្ច

អាមេរិក អនុម័ត លើការអនុញ្ញត្ដឱ្យ ប្រើប្រាស់ឱសថ បញ្ចុះទម្ងន់សម្រាប់ អ្នកធាត់ជ្រុល

Image

យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” បានចុះផ្សាយនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ថា សហរដ្ឋអាមេរិក បានអនុម័តលើ ការអនុញ្ញត្ដឱ្យ ប្រើប្រាស់ ឱសថ បញ្ចុះទម្ងន់សម្រាប់ ដែលមានធាត់ជ្រុល ។

ក្រសួងចំណីអាហារ និងឱសថ សហរដ្ឋអាមេរិកហៅកាត់ “FDA” បានប្រកាសនៅ ថ្ងៃពុធ ម្សិលមិញនេះថា ក្រសួងបានអនុម័ត លើការផ្ដល់សិទ្ធិឱ្យប្រើប្រាស់នូវឱសថ Belviq ដើម្បីព្យាបាល ដល់អ្នកជំងឺ ដែលធាត់ជ្រុល ។ឱសថប្រភេទនេះត្រូវបានអនុញ្ញត្ដឱ្យប្រើប្រាស់សម្រាប់ក្មេងជំទង់ ដែលមានរាងកាយ ធំធាត់ខុសពីធម្មតា ដែលមាន បង្ហាញនៅ ក្នុងតារាង “BMI” ។

បញ្ជាក់ដែរថា អ្នកដែលមានទម្ងន់ ធាត់ខុសពីធម្មតា ពួកគេអាច ប្រឈមមុខ នឹងរោគ ទឹកនោមផ្អែម ប្រភេទទី២ ហើយពួកគេក៏នឹង ប្រឈមនឹង ការ កើនឡើង សម្ពាធឈាម ឬក៏មានកំណើន កូឡេស្ដេរ៉ូល ខ្ពស់ផង ដែរ ។ឱសថ Belviq នេះមានសកម្មភាពយ៉ាងទូលំទូលាយ ដែលធ្វើសកម្មភាព យ៉ាងរហ័សទៅ កាន់ខួរក្បាល ។ សកម្មភាពរបស់ ឱសថមួយ ប្រភេទនេះ អាចជួយដល់ មនុស្ស គ្រប់គ្នាថយចុះ នូវចំណង់នៃការ ទទួលទាន អាហារច្រើន បន្ទាប់ពីពួកគេទទួល អាហារតែបន្ដិចបន្ដួច រួចមក ។ឱសថនេះបានផលិតឡើងដោយរោងចក្រមួយឈ្មោះថា Arena Pharmaceuticals នៅក្នុង ប្រទេស ស្វីសហ្សេឡែន ៕

 

ទឹកឃ្មុំជួយធ្វើអោយសម្រស់ស្អាត

Image 

ទឹកឃ្មុំពណ៌លឿងមាសមាន  អត្ថប្រយោជន៍ច្រើនណាស់សំរាប់សម្រស់នារី ។ ទឹកឃ្មុំមានកំរិត PH ស្មើនឹង ស្បែករបស់យើង ដោយវាជួយផ្តល់ សំនើមដល់ស្បែក និងជួយ បង្ការមិនឲ្យស្បែក ស្ងួតប្រេះស្រការ ។ ក្រៅពីនេះវាមាន ទឹកឃ្មុំមាន ជាតិវីតាមីន ដែលជួយ ផលិតកោសិកា ស្បែកថ្មី ហើយក៏ជា ប្រភពប្រូតេអ៊ីន ពិសេស ដែលមានអត្ថ ប្រយោជន៍ចំពោះ ស្បែក ជួយធ្វើ ឲ្យឈាមហូរចុះឡើង បានល្អ និងមានគុណ ប្រយោជន៍ខាង ផ្នែកឪសថ ។

ម្យ៉ាងទៀតទឹកឃ្មុំមាន អត្ថប្រយោជន៍ ល្អសំរាប់ថែរក្សា ស្បែក ជាពិសេសបំផុត សំរាប់ ថែរក្សា បបូរមាត់ ។ រៀងរាល់ព្រឹក និងល្ងាច អ្នកត្រូវលាប ទឹកឃ្មុំនៅលើ បបូរមាត់ នោះវានឹង ធ្វើឲ្យបបូរ មាត់របស់អ្នក មានសភាពទន់ ព្រមទាំងអាច កំចាត់នូវស្នាមប្រេះ តូចៗ នៅលើ បបូរមាត់ បាន យ៉ាងល្អទៀតផង ៕

តែងសេ…

តែងសេចក្ដី

ប្រធានៈ គេថា បើស្រឡាញ់ជីវិតអ្នក ត្រូវគោរពច្បាប់ចរណ៏។

                តើសម្ដីនេះមានន៍យយ៉ាងណា?

                ចូរពន្យល់

សេចត្ដីអធិប្បាយ

                ជីវិតមានតំលៃថ្លៃណាស់  ព្រោះគ្នានេជាក់តាំងលក់នៅក្នុងផ្សារ ទ្បើយប្រសិនបើបាត់បង់ 

ហើយ គ្នាននរណាមា្មក់អាច មាន វាជា លើកទីពីរទ្បើយនេះបើ  យោងទៅតាមទ្រីស្ដីជាក់ស្ដែង ដែល 

វិទ្យាសាស្រ្ដរកឃើញ  ។ដើម្បីគារពារជីវិតដំមានតំលៃនេះ គេថាយើងត្រូវគារពរ ច្បាប់ចរាចរណ៏ ។   

តើដំបុង តមើ្ដនេះមានន័យដូចម្ដេច  ?     

              មុននឹងបកសា្រយគំនិតខាងលើ  យើត្រូវពន្យល់គ្លីៈ ជាមុនសិន។ជីវិតសំដៅដល់ការរស់រាន  

ភាពមានអត្ដិភាពនៅលើផែនដីភាពមានអោយកាសមានបំណងនឹងសំរេចបំណង ។ចំនែកច្បាប់ 

ចរាចរណ៏សំដៅដល់បញ្ញាត្ដិ ទាំងឡាយណា  ដែល និតិបញ្ញាត្ដិ  នៃរដា្ឋភិបាល  បានចង់ក្រងឡើង អោយពលរដ្ឋ  ទាំងឡាយគោរពច្បាប់ក្នុងគោលណង សុវត្តភាព    សន្ដិសុខនិងមានផានសុខភាព ចំពោះការធ្វើដំនើរតាមគមនាគមន៍តានគ្រប់នរយាបាយទាំងអស់ ។ដូចនេះគំនិតនិយាយថាបើ  ស្រលាញជីវិតអ្នកត្រូវគោរពច្បាប់ចរាចរណ៏  មានន័យថា  បើចង់រស់រានមានជីវិតយូអង្វែងជួបជុំ ម្តាយឪពុកបងប្អូន កូនចៅញាត្តិមិត្ត មើលការអភិវឌ្ឍន៏នៃពិភពលោកត្រូវគោរពបទបញ្ជារបៀប បើកបរដោយធ្វើឡើងក្រុមការងាររដ្ឋបាល ។

             ជាការ  ពិតណាស់ច្បាប់ចរាចរណ៍ តែងតែធានាសុវត្តភាពសំរាប់មនុស្សទាំងឡាយណាដែល អនុវត្តច្បាប់បានល្អ ។ជាស្ដែងយើងឃើងថានៅពេលដែលប្រទេសកុំពងអភិវឌ្ឍន៍  ប្រព័ន្ធសហគមន៍ ត្រូវបានកែលំអ   ហើយការធ្វើដំនើររបស់ពលរដ្ឋ  ធ្វើមធេ្យាបាយនានាក៏បានទ្បើងផងដែរ ។ នៅពេលដែលច្បាប់  ចរាចរណ៏មិនទានិត្រូវបានយល់ដឹងអត្រាគ្រាះថា្នក់ក៏កើនឡើងក៏ប៉ុន្ដែក្រោយ ពីរឹតបន្លីង  គោរពច្បាប់នេះ  គេឃើងថាទឹន្នន័យគ្រោះថា្នក់ ចរាចរណ៏ មានការថយចុះ ។ នេះបង្ហាញអោយឃើងថា បើយើងគោរពច្បាប់ចរាចរណ៏  យើងអាចរួចផុត ពីគ្រោះដល់ជីវិត ដែលមានឡើងនាពេល   ធ្វើដំនើរ ។               ផ្ទុយទៅវិញ  បើយើងមិនអនុវត្តច្បាប់ចរាចរណ៏ទេ  យើងនិង អាចជួបគ្រោះថា្នក់ ច្រើនការ គិតទុក ។គ្រោះដែល  កើតឡើងចំពោះរថយន្ដករណីនេះ  បណា្ដលមកពីការបើកបរសេប គ្រឿង ស្រេវឹង  ដែលធ្វើអោយសា្មរតីមិនគ្រប់គ្រាន់  ក្នុងការគ្រប់គ្រងសា្លនការណ៏ ។នរករណីខ្លះទៀត បណា្ដលមកពីអ្នកបើកបរ គា្មនលក្ខណៈសម្បតិ្ដគ្រប់គ្រាន់  ដូចជាអាយុតិច  គ្មានប័ណ្ណ មិនបានរៀន ក្បុងសាលាជំនាញ ។ករណិច្រើនទៀតសំរាប់ទោចក្រក្រយានយន្ដ  អ្បកបើនបរមួយចំនួន គ្រោះ ថា្នក់ដោយសារសមា្ពរៈយានយន្ដមិនគ្រប់គ្រាន់ រឺ បំពេញខុសបចេ្ចកទេស  ដូចជាគ្មាន កពា្ចក់ ឆ្លុះ ត្រឡប់គ្រោយគ្មានភ្លើង  ស្ដុប  មិនដំនើរការ រឺ ភ្លើងហា្វមិន ភឺ្ល នៅពេលយប់  ម៉ូតូកេច្នៃដាក់ស៊ីភេ្ល ឡាន ។គ្រាះថា្នក់ទាំងអស់នេះ សុទ្ធតែកើតឡើង ដោយបុពូហេតុ លើ្មច្បាប់ចរាចរណ៏សរុបមក គោរច្បាប់ចរាចរណ៏បានកាត់បន្ដយ គ្រោះថា្នក់ដល់ដែលកើតមានឡើងនៅពែលធ្វើដំនើរ ។               ឆ្លងតាមការបកសា្រយប្រធានបទនេះបានរួមចំនែកក្នុងការពារជីវិតមនុស្សអោយរស់ប្រកប ដោយសុវត្តភាព ។ដូចនេះយើងត្រូវរួមគា្នគោរពច្បាប់ចរាចរណ៏ដើម្បីមានជីវិតទាំងអស់គា្ន ។